ភ្នំពេញ៖ ថ្មីៗនេះ អនុគណៈកម្មការស្រាវជំងឺកូវីដ-១៩ បានប្រកាសរកឃើញទីតាំងចំនួន២បន្ថែម ស្ថិតក្នុងខណ្ឌទួកគោក និងខណ្ឌដូនពេញ គឺជាទីកន្លែងធ្វើការរបស់អ្នកជំងឺកូវីដ-១៩។   

១. កន្លែងជួសជុលម៉ូតូ និងលក់គ្រឿងបន្លាស់ សុខ ថន ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១៩ ផ្លូវលេខ៣៥៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយសារអ្នកជំងឺកូវីដ-១៩ គឺជាជាងជួសជុលម៉ូតូ ធ្វើការនៅទីតាំងនេះ។ អាស្រ័យហេតុនេះ សូមអ្នកបានទៅទីតាំងខាងលើចាប់ពីថ្ងៃទី១៧ ដល់ ២២ ខែឧសភា ដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

  កន្លែងជួសជុលម៉ូតូ និងលក់គ្រឿងបន្លាស់ សុខ ថន

២. ហាងហ្គាសទាន់សម័យ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ A1Eo​ ផ្លូវលេខ ២១៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ដោយសារអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកខាងផ្នែកដឹកជញ្ជូន ធ្វើការនៅទីតាំងខាងលើនេះ។ អាស្រ័យហេតុនេះ សូមអ្នកដែល​បានទៅ ឬទទួលអីវ៉ាន់ ចាប់ពីថ្ងៃទី១៥ ដល់ ២៥ ខែឧសភា ដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ហាងហ្គាសទាន់សម័យ