Khb/ចម្លែកៗ៖ ឥណ្ឌាគឺជាប្រទេសមួយដែលសម្បូរទៅសាសនាច្រើនប្រភេទ ហើយក៏ឧស្សាហ៍មានរឿងរ៉ាវចម្លែកៗកើតឡើងជាច្រើនគូរឲ្យកត់សម្គាល់ផងដែរ ដែលភាគច្រើនទាក់ទងទៅនឹងជំនឿអរូបិយ។ តួយ៉ាងដោយកាលមុនធ្លាប់មានកូនដំរីមួយក្បាលកើតមកមានមុខដូចមនុស្សខ្លាំងណាស់ តែពេលនេះតើមានអ្វីចម្លែកកើតឡើងនៅប្រទេសនេះទៀតហើយ?

ពិតណាស់មានហេតុការណ៍ដ៏ចម្លែកមួយបានកើតឡើងនៅផ្ទះបុរសម្នាក់មានឈ្មោះ អាចាយប៊ីវ៉ាសាវ៉ា( Ajay Bivasawa) ជាកសិករមកពីរដ្ឋ ហ្គូចារ៉ាត(Gujarat) ប្រទេសឥណ្ឌា។ ប្រជាជនក្នុងតំបន់នោះពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញកូនពពែមួយក្បាលទើបនឹងកើតមានមុខចម្លែកស្រដៀងទៅនឹងមនុស្ស ហើយពួកគេក៏បាននាំគ្នាយកធូប ទៀន និងផ្កាជាច្រើនមកថ្វាយ ព្រោះមានជំនឿថាជាព្រះអាទិទេពមកចាប់កំណើត។

វីដេអូមួយឃ្លីបស្តីពីរូបភាពសត្វពពែចម្លែកនេះ ត្រូវបានបង្ហោះ និងកំពុងល្បីល្បាញលើបណ្តាញអ៊ីធឺណេត ដោយ ទទួលបាននូវការចាប់អារម្មណ៍ពីមហាជនទូទាំងបណ្តាញសង្គមជាខ្លាំង ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺវាមានមុខ មាត់ ត្រចៀកដូចមនុស្ស តែជើងជាសត្វពពែ ហើយគ្មានកន្ទុយថែមទៀតផង។ តែជាអកុសល សត្វដ៏កម្រនេះបា ន ស្លា-ប់ ក្រោយពេលកើតបាន១០នាទីប៉ុណ្ណោះ។ ទោះជាសត្វកម្រដែលពួកគេចាត់ទុកជាអាទិទេពនេះបានលាចាកលោកទៅហើយក្តី ក៏ប្រជាជននៅតំបន់នោះនៅតែមានជំនឿ ហើយអុចធូបសែ ន ថ្វា.យផ្នូរដូចធម្មតា៕